សពទាហានមួកខៀវកម្ពុជាស សាវី ដែលស្លាប់ដោយសារកូវីដ នឹងទទួលបានមេដាយកិត្តិយសពីអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ មេដាយ Dag Hammarskjöld នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានទទួលមរណភាព ក្នុងពិធី រំលឹក វិញ្ញាណក្ខន្ធ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហ ប្រជាជាតិ នៅទីក្រុងញូវយក។ នេះបើតាមការប្រកាសរបស់ អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ទោ ស សាវី អតីតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ បានទទួលមរណភាពក្នុង អាយុ ៦៣ ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពី ខែឧសភា ឆ្នាំ ២០២០ ក្នុងពេលបំពេញ បេសកកម្មនៅប្រទេសម៉ាលី (MINUSMA) ខណៈ កងទ័ព មួកខៀវ កម្ពុជា ចំនួន ៥ នាក់ ផ្សេងទៀត ដែល បាន ឆ្លង ជំងឺ នេះ ដែរ នោះ បាន ជាសះស្បើយ ៕



Leave a Reply

Your email address will not be published. Required fields are marked *