(ភ្នំពេញ) ៖ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩បានណែនាំឲ្យអនុគណៈកម្មការគ្រប់គ្រងច្រកទា្វរចេញចូល និងគ្រប់គ្រងការធ្វើចត្តាឡីស័ក សាងសង់និងជួយជុលមណ្ឌលចត្តាឡីស័កបន្ថែមនៅតាមព្រំដែនកម្ពុជា ថៃ។
ក្នុងនោះដែរ ត្រូវរៀបចំឲ្យមានមណ្ឌលសង្គ្រោះបន្ទាន់កម្រិតតំបន់ តាមរយៈបង្កើនសមត្ថភាព មន្ទីរពេទ្យបង្អែកថ្នាក់ខេត្តដែលមានហេដ្ឋារចនាសម្ព័ន្ធដោយត្រូវចាប់ផ្តើមពីបណ្តាខេត្តជាប់ ព្រំប្រទល់ជាមួយប្រទេសថៃ។ត្រូវបង្កើនកិច្ចសហការល្អជាមួយបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជានិងថៃដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដែលអាចនាំឲ្យមានការនាំចូលមេរោគបំប្លែងថ្មី។
សេចក្តីណែនាំរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះធ្វើឡើងស្របពេលដែលមាន សេចក្តីរាយការណ៍ថា កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មីសរុបជាង២០ករណីហើយ នៅក្នុងខែមិថុនាឆ្នាំ២០២១នេះ។
មេរោគបំប្លែងថ្មីនេះ បើតាមក្រសួងសុខាភិបាល គឺឆ្លងខ្លាំងជាងមេរោគបំប្លែងមុនៗរហូតដល់ ១៥ដង៕