គ្រាន់តែប្តីហាមមិនអោយលេង ហ្វេសបុក ប្រពន្ធវ័យក្មេង រត់ទៅ ចង កសម្លាប់ខ្លួន

ខេត្តស្ទឹងត្រែង ៖ គ្រាន់តែរឿងប្តី ហាមមិនអោយ លេង Facebook បែរជាស្រ្តីជាប្រពន្ធ ខឹងគិតខ្លី រត់ទៅចង ក សម្លាប់ខ្លួនទាំងវ័យ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយដឹងថា ស្ត្រីជាប្រពន្ធរូបនេះ ឈ្មោះ សៃ ម៉ាប់ អាយុ១៨ឆ្នាំ មានប្ដីឈ្មោះ ឌឹម ដេត អាយុ២៥ឆ្នាំ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្ត្រីនគបាលនិងមន្ត្រីជំនាញដែលបានចុះទៅពិនិត្យសាកសពបញ្ជាក់ថា សពត្រូវបានប្ដីស្រាយក្រមាទម្លាក់ចុះនៅវេលាម៉ោង ០២:៣០ រំលងអធ្រាត្រ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ច បានប្រគល់សពជូន ឪពុកម្ដាយនៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *