ខេត្តបន្ទាយមានជ័យ ៖ ចាប់តាំងពីមានព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ គិតរហូតមកដល់យប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ សរុប ចំនួន ៣៦នាក់/ស្រី១៨នាក់ ។
ចំណែកមានអ្នកវិជ្ជមានកូវីដ ១៩ ទូទាំងខេត្តចំនួនសរុប ៤.២៣៨នាក់/ស្រី២.០៩៨នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃដ្ឋបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី០៣ខែកក្កដា។
ទន្ទឹមជាមួយគ្នានឹងការរកឃើញករណីឆ្លងថ្មី នឹងស្លាប់នោះដែរ ក៏មានអ្នកជាសះស្បេីយចំនួនសរុប ចំនួន៣.៨៦៨នាក់/ស្រី១.៨៩៣នាក់។ អ្នកកំពុងសម្រាកព្យាបាល សរុប១.៣០៨នាក់/ស្រី៦៧៥នាក់។ ក្នុងចំណោមអ្នកស្លាប់ស្លាប់ ៣៦នាក់/ស្រី១៨នាក់ (ជនជាតិខ្មែរ៣១នាក់/ស្រី១៦នាក់,ឥណ្ឌូនេស៊ី៣នាក់/ស្រីម្នាក់ និងថៃ២នាក់/ស្រីម្នាក់)។ ហើយក្នុងចំណោម អ្នកស្លាប់គឺអ្នកមានអាយុលើស៥០ឆ្នាំឡើង ច្រើនជាងគេ ។ ហើយក្នុងនោះ គឺមានទាំងអ្នកមិនទាន់បានចូលមន្ទីរពេទ្យឬមណ្ឌលព្យាបាលនិងទាំងអ្នកបានចូល។
លោកអាចារ្យខេត្តប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាមានជ័យប្រាប់ល្ងាចថ្ងៃទី៣ខែកក្កដាថា៖ ក្នុងចំណោមអ្នកទាំងនោះ គឺសុទ្ធតែយកមកបូជាដោយគ្មានការតម្កល់ធ្វើបុណ្យ នៅភ្នំបាក់នាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។ លើកលែង ខ្មែរឥស្លាមម្នាក់ ដែលត្រូវបានបញ្ចុះនៅម្តុំនោះដែរ ។
លោកបន្តថា ៖ ចំពោះ អ្នកស្លាប់នោះដែរ មានថ្ងៃខ្លះ មានដល់៤ទៅ៥នាក់ ក៏មាន៕