ក្នុងមួយថ្ងៃក្នុងខេត្តបន្ទាយមានជ័យ អ្នកវិជ្ជមានកូវីដ១៩ ចន្លោះពីជាង១០០នាក់ទៅ២០០នាក់

ខេត្តបន្ទាយមានជ័យ ៖ ទោះបីជាស្ថានភពនៃការរីករាលដាលជម្ងឺកូវីដ១៩ សហគមន៍នៅក្រុងប៉ោយប៉ែត ជាទីដែលផ្ទុះនូវជម្ងឺនេះខ្លាំងមុនគេ ក្នុងខេត្តបន្ទាយមានជ័យហាក់បានថមថយចុះខ្លអោយគួរអោយកត់សម្គាល់ក្តី មកទល់ពេលនេះភូមិសាស្ត្រខេត្តនេះ ប្រឈមខ្លាំងនឹងការឆ្លងរីករាលដាល ជំងឺកូវីដ ១៩ មានប្រភព ០៣ចម្បង។ ពោលគឺដូចបណ្តាខេត្តដែលមានភូមិសាស្ត្រជាប់នឹងព្រំដែនថៃ ហើយទទួលពលករខ្មែរវិលត្រឡប់ដែរ។

ទី១.ឆ្លងពីពលរដ្ឋចល័តពីខេត្ត រាជធានីនានា។ ទី២. ឆ្លងបន្ថែមពីអ្នកជម្ងឺកូវីដ១៩ ក្នុងខេត្ត និងទី៣ ឆ្លងពីពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យអោយកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី៧ខែកក្កដាថា៖ មកទល់បច្ចុប្បន្ន ក្នុងខេត្តនេះ ក្រុមគ្រួពេទ្យយកសំណាកពិនិត្យដោយឧបករណ៍តេស្តរហ័ស(Rapid Test )គ្រប់គោលដៅបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ពី១០០ប្លាយទៅ២០០នាក់ ក្នុងមួយថ្ងៃ។ ក្នុងនោះ ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃក្នុងចំនួន១៥០ទៅ២០០នាក់/ថ្ងៃ ត្រូវបានគ្រូពេទ្យជួរមុខរកឃើញអ្នកវិជ្ជមានកូវីដ១៩ ពី៤០ទៅ៦០នាក់ ក្នុងមួយថ្ងៃ។

លោកបានបន្តថា ៖ ដូច្នេះ អ្នកជម្ងឺកូវីដ១៩ ក្នុងខេត្តមានពីជាង១០០ទៅ២០០នាក់ ក្នុងមួយថ្ងៃ។ ហើយត្រឹមថ្ងៃនេះ មានអ្នកជម្ងឺកូវីដ១៩ ចំនួនជាង២.២០០នាក់បាននឹងកំពុងស្ថិតនៅទទួលការថែទាំ ព្យាបាលនៅមន្ទីរពេទ្យនិងមណ្ឌលព្យបាលចំនួន១៥កន្លែង។

គួររំលឹកដែរថា យោងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៧ខែកក្កដាឆ្នាំ២០២១ ស្តីពីការរកឃើញវិជ្ជមានជម្ងឺកូវីដ១៩ ចំនួន១០៧នាក់នៅថ្ងៃទី៦ខែកក្កដា។ ហើយនាថ្ងៃទី០៧ ខែកក្កដា មិនមានករណីអ្នកជាសះស្បើយអ្នកជម្ងឺកូវីដ១៩ ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *