ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនសហការជាមួយកម្លាំងយោធាចុះល្បាតតាមព្រំដែន ធ្វើការឃាត់ ជនជាតិថៃ ២នាក់ លួចឆ្លងដែនចូលមកប្រទេសកម្ពុជាហលយជិះម៉ូតូឌុបបំរុងចូលមករកការងារធ្វើនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចត្រួតពិនិត្យទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់មុខប៉ុស្តិ៍ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនសិលាខ្មែរនៃវរសេនាតូចលេខ៩១១ បានឲ្យដឹងថា ៖ ជនជាតិថៃ២នាក់ មានឈ្មោៈ ណាធី ហុងវៀងចាន់ ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោៈ ចុងវ៉ាន់ វ៉ាន់ណាវ៉ាត់ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅខេត្តស្រះកែវ។
ជនជាតិថៃទាំងពីរនាក់នេះ បានឲ្យដឹងថា គោលបំណង ពួកគេលួចឆ្លងដែនដោយខុសច្បាប់ ចូលមកប្រទេសកម្ពុជា ដើម្បីទៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកការងារខាងល្បែងអនឡាញ៕