បញ្ជូនជនសង្ស័យ ជនជាតិថៃ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីឃាត់ខ្លួននិងធ្វើចត្តាឡីស័ក

ខេត្តបន្ទាយមានជ័យ ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនជាតិថៃប្រុស ស្រី ចំនួន០៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ពីបទជួញដូររក្សាទុកនិងប្រើប្រាស់គ្រឿងញៀន។

លោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថ្ងៃទី២៨ខែកក្កដាថា៖ជនសង្ស័យជាជនជាតិថៃទាំង០៤នាក់ ឈ្មោះ១/-អាសាណាក់ សាវេតហៅប៊យ ភេទប្រុសអាយុ៣៦ឆ្នាំ ស្រុកកំណើត ឃុំមឿង ស្រុកសាក់វ៉ាន់ ខេត្តស្រះកែវ ធ្លាប់ជាប់នៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់រយៈពេល០៣ខែ(ប្រើប្រាស់គ្រឿងញៀន។),២/-ឈ្មោះ សុគផាកន សាខនផាន់ ភេទប្រុសអាយុ៣៥ឆ្នាំ ស្រុកកំណើតឃុំតាឡាត់ខ្វាន ស្រុកមឿង ខេត្តនុនថាក់បូរី ធ្លាប់ជាប់ពន្ធនាគារចំនួន២ដង រយៈពេល០៧ឆ្នាំ នៅប្រទេសថៃ ករណីគ្រឿងញៀន ។៣/-ឈ្មោះសាក់សិគ វិមុនហៅអម ភេទស្រីអាយុ២៩ឆ្នាំ ស្រុកកំណើត នៅឃុំអារញ្ញ ស្រុអារញ្ញ ខេ្តតស្រះកែវ ។និង៤/-ឈ្មោះ អឡាថៃ ឆាមកាថូក ភេទស្រីអាយុ២៧ឆ្នាំ ស្រុកកំណើត ឃុំចរខេហ៊ីន ស្រុកខនបូរី ខេត្តនខនរាជសីម៉ា ។

ជនសង្ស័យទាំង០៤នាក់នេះ បានមកស្នាក់នៅក្រុងប៉ោយប៉ែតមុនពេលត្រូវចាប់ខ្លួន។

វត្ថុតាងដែលដកហូតបានមាន៖ម្សៅក្រាមសថ្លា ០២កូនថង់,ថ្នាំគ្រាប់ពណ៌ក្រហមមានអក្ស រ (WY) លើគ្រាប់ថ្នាំតែម្ខាង ចំនួន០៧គ្រាប់ ដែកលកេះ០១,បំបង់ចូក០១,ដបកែច្នៃសម្រាប់ជក់២និងទូរស័ព្ទដៃ ០៣គ្រឿង។

សូមរំលឹកថា ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០២១ រួមទាំងបក្សពួកគេ០២នាក់ផ្សេងទៀត ។ក្នុងនោះជនជនខ្មែរ០១នាក់ឈ្មោះអែម ឡៅ និងថៃ០១នាក់ ឈ្មោះ ខៈចនសាក់ សូវិតជិត រួមទាំងវត្ថុតាងម្សៅក្រាមសថ្លាចំនួន០៦កូនថង់និងថ្នាំញៀនគ្រាប់ពណ៌ក្រហមមានអក្សរ( WY )ចំនួន៤៨គ្រាប់ ដែលបញ្ជូនទៅសាលាដំបូងខេត្តរួចហើយ ។

ដោយឡែក ជនសង្ស័យ០៤នាក់នេះ បានប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយ ឈ្មោះផាតសាមុន ភូវ៉ាស៊ុនសេងសាំង ភេទស្រីអាយុ២៩ឆ្នាំ ជាជនជាតិថៃ ដែលរកឃើញវិជ្ជមានកូវីដ ១៩ ត្រូវបានគ្រូពេទ្យឲ្យសម្រាកព្យា បាលនៅបន្ទប់មណ្ឌលសុខភាពប៉ោយប៉ែត ។

ដូច្នេះអ្នកទាំង០៤នាក់ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយត្រូវបានក្រុមគ្រួពេទ្យបានចេញលិខិតឲ្យចេញពីមណ្ឌល ធ្វើចត្តាឡីស័ក នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ ។

ករណីនេះ ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចយើងបានឃាត់ខ្លួននិងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *