ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃថ្ងៃទី០៦ខែសីហាឆ្នាំ២០២១ អនុគណៈកម្មការបូជាសពនៃគណកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្ត បន្ទាយមានជ័យបានជូនដំណើរសពទី១០០នៃអ្នកជម្ងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ។
អ្នកស្រី ឱក សុភា សមាជិកអនុនៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្តបន្ទាយមានជ័យអោយដឹងនៅថ្ងៃទី០៦ខែសីហាឆ្នាំ២០២១ ថា ៖ គឺថ្ងៃនេះ បានបូជាសព០២នាក់ ក្នុងនោះមានសពជនជាតិខ្មែរម្នាក់ ជនជាតិថៃម្នាក់ផង។ ក្នុងសព១០០នាក់មានស្រី៥៤នាក់។
លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានអនុគណៈកម្មការបូជាសព បានអោយដឹងដែរថា៖ មកទល់ពេលនេះនៅទីកន្លែងជូនដំណើរចុងក្រោយសពអ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យនាភ្នំបាក់ ភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បាននឹងកំពុងបន្តកែលម្អសោភ័ណភាពនិងអភិវឌ្ឍន៍ នានា ដូចជា ផ្លូវ ភ្លើង ភ្លើងបំភ្លឺ ទឹក ទីលានចំណតយានក្រុមការងារ ចំណតយានគ្រួសារសព រោងតម្កល់ពុទ្ធរូបនិងកន្លែងប័ង្សុកូលឧទ្ទិស ឈាបនដ្ឋាន ស្តូបនិងបុស្បុក ព្រះអង្គគោកធ្លក និងបញ្ជរតាំងរាយឈ្មោះនិងរូបថតសព និងទីទុកធ្វើពិធីឧទ្ទិសរំលឹកជូនដួងវិញ្ញាណក្ខន្ធសពជាដើម៕