អតីតយុទ្ធជន នៅខេត្តបន្ទាយមានជ័យ ទទួលបានការចាក់វ៉ាក់សាំងដូសជម្រុញ

ខេត្តបន្ទាយមានជ័យ ៖ អតីតយុទ្ធជននៅខេត្តបន្ទាយមានជ័យទទួលបានការចាក់វ៉ាក់សាំង អាស្ត្រាសេណេកា ដូសទី៣ ឬ ដូសជម្រុញ ដើម្បីការពារជម្ងឺកូវីដ១៩។

អតីតយុទ្ធជនក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខពួកគាត់ដែលជាអតីតយុទ្ធជន បាត់បង់សមត្ថភាពជាមួយការផ្តល់ជាការវ៉ាក់សាំងដូសទី៣ (ដូសជំរុញ)ដែលជាអំណោយមិត្តបរទេស ក្នុងការការពារការចម្លងពីជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឧត្តមសេនីយ៍ត្រីជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យថ្លែងដូចខាងលើកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២១ ក្នុងពិធីបើកការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ប្រភេទAstraZeneca ផលិតផលចក្រភពអង់គ្លេសដែលជាអំណោយរបស់ប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនអតីតយុទ្ធជនក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ។

លោកបានបន្តថា៖ ការចាក់ជូនអតីតយុទ្ធជន និងគ្រួសារ ក្នុងក្រុងសិរីសោភ័ណ ចំនួន៩៣៣នាក់ ដែលធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ។
ពោលគឺក្រុងនេះទទួលបានការចាក់ជូនមុនគេនៃស្រុក ក្រុងទាំង៩ ដែលមានអតីតយុទ្ធជនសរុបចំនួន៥.៤៧៦ នគ់នៅទូទាំងខេត្ត។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ក៏បានលើកឡើងថា ៖ ការ្តល់នូវការចាក់វ៉ាក់សាំងនាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ អតីតយុទ្ធជន ក៏ដូចមន្ត្រីរាជការ កងកម្លាំងនិងប្រជាជនមហាជនក្នុងការបង្ការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

អតីតយុទ្ធជនបានសំដែងនូវក្តីរំករាយដែលបានទទួលនូវការគិតគូរពីរាជរដ្ឋាភិបាល ដែលគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានធ្វើពលីកម្មកន្លងមកក្នុងបុព្វហេតុជាតិមាតុភូមិ ការពារទឹកដី និងបានលះបង់នូវសាច់ស្រស់ឈាមស្រស់ ក្រុមគ្រួសារដើម្បីប្រទេសជាតិមានការទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ៕

Leave a Reply

Your email address will not be published. Required fields are marked *