បើករថយន្តធ្លាក់ចូលប្រឡាយទឹក បណ្តាលអោយឈ្លក់ទឹកស្លាប់ ចំនួន០៤នាក់យ៉ាអាណោចអាធ័ម នៅស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ ៖ ក្រុមសមត្ថកិច្ចនិងអ្នកជួយសង្គ្រោះបានជួយគាស់ ស្រង់សពពីក្នុងរថយន្តដែលលិចកប់ក្នុងទឹកប្រឡាយស្នាមភ្លោះ ចំនួន០៤នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ខែសីហា ឆ្នាំ២០២១ នោះលើផ្លូវអភិវឌ្ឍន៍ខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលគោលដៅខ្វាវលិចនៃនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយចេកបានអោយដឹងថា ៖ ជនរងគ្រោះទាំង០៤នាក់ /ស្រី០៣នាក់ ក្នុងនោះមានក្មេងស្រី០១នាក់អាយុប្រហែល៧ឆ្នាំ ។

ជនរងគ្រោះទាំង០៤នាក់ មាន១ -ឈ្មោះគឹម ហេង ភេទប្រុសអាយុ៥៥ឆ្នាំជាប្តី មុខរបរថៅកែលក់គ្រឿងសំណង់ ។ ,២/-ឈ្មោះគង់ សុវណ្ណា ភេទស្រីអាយុ៥៣ឆ្នាំ ជាប្រពន្ធ ,៣/-ឈ្មោះ ហេង រតនា ភេទស្រីអាយុ០៦ឆ្នាំជាចៅ ,៤/-ឈ្មោះគឹម ធា ភេទស្រីអាយុ៤២ឆ្នាំ ជាចុងភៅគ្រួសារ ។ ជនរងគ្រោះទាំង០៤នាក់ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ(ទីរួមស្រុក) ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះខ្លួនឯងនោះបានធ្វើដំណើរមកពីសែនក្បាលទឹកនៅភ្នំឆ័ត្រ ជាមួយរថយន្តម៉ាកម៉ាស្តាពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.SELA។

សមត្ថកិច្ចបន្តថា៖នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរពីទិសខាងកើតទៅលិច ពេលមកដល់ចំណុចកើតហេតុជាចំណុចផ្លូវបំបែក ទំនងជាមានល្បឿនលឿន ក៏បានជ្រុលចង្កូតធ្លាក់ពីលើផ្លូវ ចូលក្នុងទឹកប្រឡាយស្នាមភ្លោះផ្ងាជើងឡើងលើ បណ្តាលឲ្យឈ្លក់ទឹកនូវអ្នកបើកបរនិងអ្នករួមដំណើរសរុបចំនួន០៤នាក់ ស្រី០៣នាក់និងក្មេងស្រី០១នាក់អាយុប្រហែល០៧ឆ្នាំ។

សពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងប្រជាពលរដ្ឋជួយស្រង់យកមកដាក់លើគោក ហើយស្រាវជ្រាវ ទាក់ទង់បានសាច់ញាតិមកទទួល យកទៅធ្វើបុណ្យនៅល្ងាចដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *