ពលករធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យទឹកជោរស្រុកព្រះនេត្រព្រះ ពុលចំណី ប៉ុន្តែបានធូរស្រាលវិញហើយ

ខេត្តបន្ទាយមានជ័យ ៖ ករណីពលករខ្មែរវិលពីប្រទេសថៃធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ពុលចំណីនិងផ្លែឈើ ប៉ុន្តែពេលនេះ មន្ត្រីថាធូរស្រាលវិញហើយ។

ប្រភពព័ត៌មានពីមន្ត្រីក្រុមកាងារនិងពលករនៅទីតាំងខាងលើប្រាប់កាលពីយប់ថ្ងៃទី២៤ខែសីហាថា ៖ កាលពីល្ងាចនាថ្ងៃនោះ មានពលករមួយចំនួនបានពុលចំណីនិងផ្លែឈើ ហើយមានអាក្ការៈរាគ វិលនិងងងឹតមុខ ក៏បញ្ជូនគ្រូពេទ្យមកពីស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុកជាច្រើននាក់ ជាមួយនឹងរថយន្តគិលានសង្គ្រោះ(ឡានពេទ្យ)ផង ដើម្បីជួយអន្តរាគមន៍ពិនិត្យ ដាក់ថ្នាំបន្សាបនិងព្យាបាល នៅព្រលប់និងយប់ថ្ងៃទី២៤ខែសីហា។

លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះប្រាប់នៅព្រលប់ថ្ងៃទី២៥ខែសីហាថា ៖ ដោយសារឃើញមានរថយន្តពេទ្យនិងគ្រូពេទ្យ ក៏ដូចក្រុមការងារច្រើន ទើបពលករដែលអះអាងថា ពុលចំណីទាំងតិចៗនិងខ្លាំងបានចេញមកច្រើននាក់អោយគ្រូពេទ្យពិនិត្យ។

លោកឃូ ពៅបានបន្តថា ៖ ក្នុងនោះ មានតែពលករ២-៣នាក់ដែលអាចថាពុលខ្លាំង ដោយងងឹតមុខនិងរាគរូសខ្លាំង។ ក្រោពីនោះពុលស្រាលៗប៉ុណ្ណោះ។ មកទល់ព្រលប់ថ្ងៃទី២៥ ខែសីហា ពលករដែលសំំអាថា ពុលចំណីទាំងនោះ បានធូរស្បើយ ហើយជាសះស្បើយវិញហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *