ភ្លៀងធ្លាក់មួយមេ បង្កជាជំនន់ទឹកភ្លៀងលិចផ្លូវ និងមណ្ឌលអតីតយុទ្ធជននៅការ៉េពីរ នាតំបន់៣ស្រុក

ខេត្តបន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងបានបង្កអោយលិចលង់ដីចម្ការ ទីធ្លាសាលារៀន ធ្លាផ្ទះអតីតយុទ្ធជននិងផ្លូវជនបទ នៅមជ្ឈមណ្ឌលអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ (ឬហៅមជ្ឈមណ្ឌលតេជោសន្តិភាព) ក្នុងភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលជាទូទៅគេហៅតំបន់៣ស្រុក (ព្រំប្រទល់ឃុំប៉ោយយចារ ស្រុកភ្នំស្រុក ឃុំផ្គាំ ស្រុកស្វាយចេក និង ឃុំគោកកឋនស្រុកថ្មពួក)។

លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យផ្លូវជនបទដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលមានភ្លៀងធ្លាក់ខ្លាំងពីរសៀលថ្ងៃទី២៦ដល់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

លោកប្រធានមន្ទីរបានអោយដឹងពីដំណោះស្រាយថា ៖ មន្ទីរបានសម្រេចកាយផ្លូវបើកមុខទឹកមួយកន្លែងទៀត ដើម្បីបញ្ចៀសការលិចលង់បង្ករ អោយខូចខាតធ្ងន់ធ្ងរជាងនេះ។

លុះដល់ល្ងាចថ្ងៃទី២៨ខែសីហា ស្ថានភាពទឹកបានស្រកបណ្តើរៗហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *