ឃាត់ពលរដ្ឋចាញ់បោកមេខ្យល់ ចំនួន០៨នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅថៃ មកអប់រំឲ្យត្រលប់ទៅផ្ទះវិញ

ខេត្តបន្ទាយមាននជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១សហការជាមួយកម្លាំងយោធាកងពលតូចលេខ៥១ ឃាត់ប្រជាពលរដ្ឋចំនួន០៨នាក់ ចាញ់បោកមេខ្យល់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ នៅចំណុចពីក្រោយបុរីធីធី ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ អ្នកទាំង០៨នាក់ មានមកពីខេត្តបន្ទាយមានជ័យចំនួន០៣នាក់ ខេត្តបាត់ដំបងចំនួន០៣នាក់ និងខេត្តកំពង់ធំចំនួន០២នាក់។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពានបានប្រាប់ថា៖ សមត្ថកិច្ចឃាត់ពលរដ្ឋទាំងនោះ ជាការអនុវត្តបទបញ្ជារលោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលបានដាក់បញ្ជាឲ្យកងកម្លាំងរបស់ខ្លួនធ្វើល្បាតជាប្រចាំតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ។
ក្នុងនោះត្រូវទប់ស្កាត់រាល់បទល្មើស ក៏ដូចពលករខ្មែរនិងបរទេសលួចឆ្លងដែនគ្រប់ប្រភេទដោយខុសច្បាប់។

លោកបានបន្តថា ៖ ក្រោយពីបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាហើយ ពលរដ្ឋត្រូវបានអនុញ្ញាតិឲ្យវិលត្រលប់ទៅលំនៅឋានវិញ ដោយធ្វើការសហការនឹងអាជ្ញាធរមានសមត្ថកិច្ច ហើយធ្វចត្តាឡីស័កនៅតាមផ្ទះ៕

Leave a Reply

Your email address will not be published. Required fields are marked *