ខេត្តបន្ទាយមានជ័យ ៖ ស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃនិងក្រុមហ៊ុនថៃមកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ បានផ្តល់អាល់កុលនិងសម្ភារៈសុខាភិបាលមួយចំនួដល់ស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ការប្រគល់ទទួលបានធ្វើនៅលើស្ពានមិត្តភាពកម្ពុជាថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដែលមានលោកនេត្រ សេរី អគ្គកុងស៊ុលនិងលោកលោក វួច អូន ប្រធានទីស្នាកការច្រកទ្វារដូចខាងលើ។
អំណោយទាំងនោះមានគោលដៅដើម្បីអោយទីស្នាក់ការនាំទៅចែកជូនបន្តដល់អ្នកប្រើប្រាសដែលជាមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច គ្រូពេទ្យ ពលរដ្ឋដែលបាននឹងកំពុងបង្ការការពារ ប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ អំណោយរួមមានអាល់កុល១០០លីត្រ ជែល៥០ដប ម៉ាសនិងសម្ភារៈមួយចំនួនទៀត៕