ខេត្តបន្ទាយមានជ័យ ៖ នៅ៤សង្កាត់ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មកទល់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១ មានពលរដ្ឋជន្លៀសចេញពីទឹកជំនន់កើនឡើងដល់់ចំនួន២៥៣គ្រួសារហើយ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី២៦ខែកញ្ញ ពេលដឹកនាំមន្ត្រីក្រុមការងារចម្រុះចុះចែកគ្រឿងបរិភោគ១កញ្ចប់ឬឃីត/គ្រួសារ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ បានយល់ព្រមឡើងមកស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាពនានានៃសង្កាត់ចំនួន២៥៣គ្រួសារ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារបានចុះចែកដល់ដៃពលរដ្ឋ ដែលប្រមូលផ្តុំតូចៗនិងរាយប៉ាយនៅសង្កាត់ទឹកថ្លា២៣ គ្រួសារ, អូរអំបិល ៨៣ គ្រួសារ ,កំពង់ស្វាយ ២៧គ្រួសារនិងព្រះពន្លា ១២០ គ្រួសារ ក្នុងក្រុងសិរីសោភ័ណ។
លោកអ៊ុំ រាត្រី បានពាំនាំបណ្តាំផ្ញើរំលឹកការលំបាកពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនពលរដ្ឋ។ ហើយបានណែនាំពីការបង្ការការពារសុខភាព សុវត្ថិភាពពីទឹកជំនន់ ពីជម្ងឺកូវីដ១៩ ពីសត្វអសិពិសនិងពីអនាម័យនៃការហូបចុក ការស្នាក់នៅជាដើម ដល់បងប្អូនពលរដ្ឋរងគ្រោះនិងបងប្អូនរងផលប៉ះពាល់ពីទឹកជំនន់៕