កម្ពុជា ចិនឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

កម្ពុជា ចិនឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ហើយនឹងដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករា ២០២១។

ចិននឹងបន្តផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ១៩ និងជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល។ ចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០អាហារូបករណ៍ និងពិចារណាបើកឱ្យនិស្សិតកម្ពុជាត្រឡប់ទៅសិក្សានៅចិនវិញ។

ចិននឹងចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ និងគាំទ្រកម្ពុជាពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខប្រធានាធិបតី Xi Jinping និងអរគុណចិនដែលតែងតែបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចពិនិត្យព្រះរាជសុខភាព។

សម្ដេចតេជោអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ភាគរយ សម្រាប់ ៩ខែដំបូង នៅឆ្នាំ២០២

Leave a Reply

Your email address will not be published. Required fields are marked *