ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មាន ខេត្តកំពត។

ឯកឧត្តម រស សែ បានទទួល មរណភាព កាលពីថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។

ជាការចូលរួមចំណែករំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត ឯកឧត្តម កឹម គុណវឌ្ឍន៏ ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន បានអញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីត ប្រធានមន្ទីរព័ត៌មាន ខេត្តកំពត ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅទីរួម ខេត្តកំពត។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន សូមសម្ដែងនូវការសោកស្តាយ ជាអនេក ចំពោះការបាត់បង់មន្ដ្រីដ៏ឆ្នើម និងជាទីគោរព ដែលពេញមួយជីវិតរបស់ ឯកឧត្តម បានចូលរួមយ៉ាងសកម្ម ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *