ភ្នំពេញៈ នគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យបានសហការជាមួយប្រជាពលរដ្ឋចាប់ខ្លួនជនសង្ស័យបាន ចំនួន៤នាក់បន្ទាប់ពីពួកគេជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ ដែលកំពុងដើរតាមផ្លូវនិយាយទូរស័ព្ទបានសម្រេចកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនសង្ស័យរួមមាន ទី១.ថុង សំបូរ អាយុ១៨ ឆ្នាំ, ទី២ .អ៊ុំ តារា អាយុ ២០ឆ្នាំ , ទី៣.ឃ្លៀង ដែនប៊ី អាយុ ១៥ឆ្នាំ និងទី៤.ថាវ សីហា អាយុ១៤ឆ្នាំ។ ពួកគេមិនមានមុខរបរមិន ប្រាកដទេ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចចាត់ការតាមនិតិវិធី ៕