ជនជាតិថៃ ១០៣នាក់ ត្រូវបានចាញ់បោកមេខ្យល់ចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ និងមាននៅប្រមាណជា ២០០០នាក់ទៀតកំពុងស្វែងរកជួយបន្ត

អាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញា ថៃ ចាប់ប្រគល់ជនជាតិថៃ ១០៣នាក់ ចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់ចូលមកធ្វើការនៅទឹកដីកម្ពុជា នឹងនៅមានជនរងគ្រោះជនជាតិថៃប្រមាណជាង ២០០០នាក់ទៀត កំពុងស្វែងរកជួយសង្គ្រោះ ។

 

កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី អាជ្ញាធរកម្ពុជា បាននាំខ្លួនជនជាតិថៃចំនួន ១០៣នាក់ ចាញ់បោកមេខ្យល់ត្រូវបានជួយសង្គ្រោះក្នុងខេត្តពោធិ៍សាត់ ដោយធ្វើដំណើរតាមរថយន្តទាហានចំនួន ៦គ្រឿង ត្រូវបានប្រគល់ជូនអាជ្ញាថៃត្រង់ចំណុចស្ពានមិត្តភាពកម្ពុជា ថៃ (ច្រកឆ្លងដែនអន្តរជាតិប៉ោយប៉ែត) ករណីឈានដល់ការជួយសង្គ្រោះជនជាតិថៃខាងលើ មានជនរងគ្រោះជនជាតិថៃជាង ១០នាក់ត្រូវបានចាញ់បោកមេខ្យល់នាំមកធ្វើការខុសច្បាប់នៅខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ បានប្តឹងទៅអាជ្ញាធរទើបឈានដល់ការបំបែកសំណុំរឿងបង្ខាំងមនុស្សឲ្យនៅធ្វើការ។

ករណីជួយសង្គ្រោះជនជាតិថៃ មានជាច្រើនករណីកន្លងមកហើយ កាលពីថ្ងៃទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ករណីជនជាតិថៃចំនួន ៩៩នាក់ចាញ់បោកមេខ្យល់ចូលធ្វើការខុសច្បាប់នៅរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុ ជាពិសេសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជួយសង្គ្រោះប្រគល់ជូនភាគីថៃ។ បើតាមភាគីអាជ្ញាធរថៃ បានប្រាប់ថានៅមានជនជាតិថៃប្រមាណជាង ២,០០០នាក់ កំពុងរងចាំការជួយសង្គ្រោះនិងត្រូវបញ្ជូនត្រឡប់ទៅប្រទេស ថៃ វិញ៕

Leave a Reply

Your email address will not be published. Required fields are marked *