នៅក្នុងខែវិច្ឆិកានេះ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលផ្ដល់សេវាសុខាភិបាលកុមាររហូតដល់ជិត ៤ម៉ឺននាក់

ភ្នំពេញ៖ មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​បង្ហាញ​តួលេខ​ ​ក្នុង​របាយការណ៍​ ​ខ្លី​មួយ​ចេញសម្រាប់​ខែ​វិច្ឆិកា ក្នុង​ឆ្នាំ​២០២១​នេះ។ ក្នុង​របាយការណ៍​សង្ខេប​ខ្លី​នេះ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​ផ្ដល់​សេវា​សុខាភិបាល​ដោយ​ឥត​គិត​ថ្លៃ​នោះ បាន​បញ្ជាក់​ថា មាន​កុុមារ​រហូត​ដល់ ៣៨៦៥៨​នាក់ ត្រូវ​បាន​ដាក់​​ឱ្យ​ពិនិត្យ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុង​នោះ​កុមារ​រហូត​ដល់ ៧ ៣៤៩​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

បើ​តាមអោយដឹងពី​មន្ទីរ​ពេទ្យ​សប្បុរធម៌​មួយ​នេះ កុមារ​ប្រហែល ១០១​នាក់ ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​គ្រុន​ឈាម ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ខណៈ​ដែល​កុមារ​ចំនួន ១២៩៣​នាក់​ទៀត ទទួល​បាន​ការ​វះ​កាត់ ក្នុង​នោះ​មាន​កុមារ ៥០​នាក់ ទទួល​បាន​ការ​វះ​កាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​ទាំង​នៅ​ភ្នំពេញ និង​សៀមរាប។ របាយការណ៍​ បាន​ឱ្យ​ដឹង​ទៀត​ថា ផ្នែក​សម្ភព​នៃ​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី​៧ ឬ​គន្ធបុប្ផាទី​៣ បាន​ផ្ដល់​សេវា​សុខាភិបាល​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះចំនួន ៥២២៤​នាក់ ក្នុង​នោះ​សម្រាល​ទារក​បាន ១៧០៥​នាក់​នៅ​ក្នុង​រយៈ​ពេល ១​ខែ​វិច្ឆិកា​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *