មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​គោយន្ត​កន្ត្រៃ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​

ស្ទឹងត្រែង​÷ នៅវេលាម៉ោង៩យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ មានគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​គោយន្ត​កន្ត្រៃ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​ ហេតុ​ការណ៍​បាន​កើតឡើង​ត្រង់ចំណុច​បង្គោល​ផ្លូវ​លេខ​៤៤ លើផ្លូវ​ជាតិ​លេខ​៧៨ ភូមិសាស្ត្រ​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ។

សាក្សីនៅកន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ​ភាគី​គោយន្ត​កន្ត្រៃ​បាន​ស្លាប់​ចំនួន​២​នាក់ ​និង​អ្នកជិះ​ក្នុង​រថយន្ត​ស្លាប់​២ នាក់​។ រីឯ​អ្នកបើករថយន្ដ​បានគេច​ខ្លួន​។​

ប្រភពដដែលបាន​ឲ្យ​ដឹង​ទៀតថា ក្នុងហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍ ​ជនរងគ្រោះ​ដែល​ជិះ​គោយន្តជា​មនុស្ស​ប្រុស​ចំនួន ២​នាក់​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​ហើយ​ត្រូវ​សាច់ញាតិ​ដឹក​សព​ទៅ​ទាំងយប់​។ ខាង​ភាគី​រថយន្ត​ស្លាប់​០២​នាក់ ស្រី​១​នាក់ និង រងរបួស​ធ្ងន់​១​នាក់​ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​។ ​សព​អ្នក​គ្រោះថ្នាក់​នៅក្នុង​រថយន្ត​នោះ​មិនទាន់មាន​សាច់ញាតិ​យក​ចេញពី​កន្លែងកើតហេតុ​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២១ នេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *