មេបញ្ជាការសឹករងស្រុកកំពង់លែង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរួមទាំងប្រជាជនចំនួន១៣នាក់ ត្រូវបានរកឃើញ រំលោភដីព្រៃលិចទឹក

កំពង់ឆ្នាំង ៖ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ រួមទាំងមន្ត្រីយោធា មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ សរុបចំនួន ១៣នាក់ ត្រូវបានរកឃើញពាក់ព័ន្ធករណីកាប់យកដីព្រៃលិចទឹកបឹងទន្លេសាប។

មន្ត្រីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាបរួមមានដូចជា ៖
១. លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ហិកតា
២. លោកវរសេនីយ៍ទោ កែវ ណារុន នាយការិយាល័យ ៣២ហិកតា
៣. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា
៤. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ហិកតា
៥. លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ហិកតា
៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ហិកតា
៧. លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា
៨. លោក ឡុង ស្រេង ប្រជាជន ៤០០ហិកតា
៩. លោក ស៊ិន ប៉ូលីន ប្រជាជន ២៦០ហិកតា
១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំពាក់បង្អោងុំច្រណូក ៣០ហិកតា
១១. លោក សែប ស៊ីវិទ្ធី ប្រជាជន ១៧៥ហិកតា
១២. អ្នកស្រី ងួន គឹមយួន ប្រជាជន ៥៧,៥០ហិកតា
១៣. អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាជន ៣០ហិកតា។

សូមបញ្ជាក់ថា មនុស្សទាំង ១៣ខាងលើបានស្ម័គ្រចិត្តប្រគល់ដីដោយគ្មានលក្ខខណ្ឌ និងបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *