កំពង់សោម៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជាជាបានបង្ហើបឱ្យដឹងថាសម្តេចគ្រោងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៦ និងទី០៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយឱ្យមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាសម្តេចអាចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាបើសិនមិនអាចទៅក្នុងនាមជាប្រធានអាស៊ានបាន ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងឲ្យដឹងថា៖ សម្តេចកំពុងពិនិត្យមើល ហើយម្សិលមិញសម្តេចក៏បាននិយាយជាមួយនាយករដ្ឋមន្រ្តីជប៉ុនហើយបានជួបជាមួយរដ្ឋមន្រ្តីការបរ ទេសរបស់ឥណ្ឌូនេស៊ីថាតើយើងគួរទុកស្ថានភាពអាស៊ាន៩ឬអាស៊ាន ១០ ព្រោះកន្លងទៅប្រជុំអាស៊ានគឺមានអាស៊ានតែ៩ ទេ ។
សម្តេចតេជោបានលើកឡើងថា៖«នេះជាចំណោទបញ្ហាតើយើងសុខចិត្តបំផ្លាញផ្ទះរបស់ខ្លួនដើម្បីតម្រូវចិត្តដៃគូទេ?នេះជាសញ្ញាសួដែលត្រូវយកចិត្តទុកដាក់។ អាស៊ានមិន មែនជាអង្គការសហប្រជាជាតិទេ,មិនអាចយកអាស៊ានទៅប្រៀបធៀបជាមួយអង្គការសហប្រជាជាតិទេ។…ប៉ុន្តែអាស៊ានអត់មានទេ។អាស៊ានគឺអនុវត្តទៅតាមគោលការណ៍កុងសង់ស៊ីសហើយកុងសង់ស៊ីសស៊ីត្រូវមាន ១០ប្រទេស តែបើមានតែត្រឹម ៩ ចុះបើអត់មានមួយតើវាយ៉ាងម៉េច?» ។
សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងទៀតថា៖«នៅថ្ងៃទី ៦ ទី ៧ ខែធ្នូនេះប៉ុន្មានថ្ងៃខាងមុខនេះអញ្ជើញដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មកកាន់កម្ពុជាហើយពេលនោះខ្ញុំនឹងជជែកខ្ញុំ ត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដោយមិនដាក់លក្ខខណ្ឌទុកជាមុន ទៅក្នុងរូបភាពជានាយករដ្ឋមន្ត្រីកម្ពុជានិងបើថាអាស៊ានគិតម៉េចអាហ្នឹងខ្ញុំទៅក្នុងនាម នាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែខ្ញុំអត់ធ្វើសកម្មភាពនៅពេលនេះទេ »។
សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖«ថ្ងៃ ១មករា, ញញួរគ្រាន់តែបានយកមកទេតែមិនទាន់បានប្រើទេអញ្ចឹងបើអាស៊ានតែ ៩ ម៉េចបានហៅអាស៊ានទៅកើត? អាស៊ានត្រូវមាន កុងសង់ស៊ីស អញ្ចឹងដែលមានកុងសង់ស៊ីសត្រូវតែមាន ១០ធម្មនុញ្ញអាស៊ានមិនតម្រូវឲ្យដេញសមាជិកណាមួយចេញទេ។ នេះជាការបង្ហើបការគិតគូរខ្លះរបស់អនាគតប្រធាន អាស៊ាននៅតែប៉ុន្មានថ្ងៃទៀតដល់ប្រធានអាស៊ានត្រូវធ្វើការ…»។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖តើយើងគួរពង្រឹងផ្ទះខ្លួនឯង ផ្ទះវាមានជើងសសរ ១០ឥឡូវសមួយបាក់តើទុកឲ្យវាបាត់អញ្ចឹងដើម្បីបំពេញចិត្តដៃគូខាងក្រៅឬក៏ត្រូវរៀប ចំផ្ទះខ្លួនឯងបើផ្ទះខ្លួនឯងរៀបចំមិនបានអ្វីទៅដែលហៅថាសាមគ្គីភាពក្នុងអាស៊ានឬមជ្ឈភាពរបស់អាស៊ាននេះជាចំណោទបញ្ហាដែលខ្ញុំលើកជាមួយនាយករដ្ឋមន្ត្រីជប៉ុនខ្ញុំលើក ជាមួយលោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំកំពួលអាស៊ាននៅក្នុងប្រទេសព្រុយណេថ្នាក់ដឹកនាំអាស៊ានបានឯកភាពមិនអញ្ជើញមេដឹកនាំមីយ៉ាន់ម៉ាឱ្យចូលរួមកិច្ចប្រជុំនោះទេតែបានអនុញ្ញាត ឱ្យតំណាងមិនមែនមន្រ្តីរដ្ឋាភិបាលមកចូលរួមបាន ។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបញ្ជូនមន្រ្តីមកចូលរួមឡើយ៕