ភ្នំពេញ: កាលពីវេលាម៉ោង ជាង១០យប់ថ្ងៃសៅរ៏ ទី៤ ខែធ្នូ ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវជាតិលេខ៣ចំណុចស្ពានកំពង់ទួល ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បុរសម្នាក់បានបែកក្បាលស្លាប់បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុក បង្កាន់ដៃស្ពានកំពង់ទួល ហៅស្ពានទឹកថ្លា។សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់ ជិះម៉ូតូMSX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FG.7424 ជិះតែម្នាក់ឯង មិនទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌដង្កោចុះវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដោយឡែកសពរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកមកដម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យផងដែរ៕