នៅ​​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២១២សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ​កាត់ទោស​ទណ្ឌិត សម រង្ស៊ី មេ​ឧទ្ទាម​ក្រៅច្បាប់

ភ្នំពេញៈ​ ​នៅ​​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២១២សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ​កាត់ទោស​ទណ្ឌិត សម រង្ស៊ី មេ​ឧទ្ទាម​ក្រៅច្បាប់ និង​អតីត​ថ្នាក់ដឹកនាំ រួមទាំង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន ៤២​នាក់ ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ផ្តួល​ធ្វើ​រដ្ឋប្រហារ​រំលំ​រាជរដ្ឋាភិបាល​តាមរយៈ​ផែនការ ៩ វិច្ឆិកា ។

​​លោក​ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​មានប្រសាសន៍​ឲ្យ​ដឹងថា​សវនាការ​ជំនុំជម្រះ​លើ សំណុំរឿង​អតីត​ថ្នាក់ដឹកនាំ រួមទាំង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៤២​នាក់​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ តទៅ​។​ សំណុំរឿង​ដែល​លើកយក​មក​សវ​នាកាល​ពី​ពេលកន្លងមក ពាក់ព័ន្ធ​នឹង​ផែនការ​៩​វិច្ឆិកា​នេះ​មាន​ចំនួន​បួន សំណុំរឿង ហើយ​ជនជាប់ចោទ​ដែល​ត្រូវ​កោះហៅ​មាន​ចំនួន​សរុប ១៣៩​រូប​។ ចំណែក​ជនជាប់ចោទ​ចូលក្នុង​សវនាការ​មានតែ ៣៤​នាក់​ប៉ុណ្ណោះ ហើយសំណុំរឿង​ទាំងនេះ​ត្រូវ​បញ្ចូល​មកជា​ពីរ​សំណុំរឿង​វិញ​។​ ក្រុម​ទាំង​ចំនួន​១៣៩​នាក់ ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​មក​ជំនុំជម្រះ​ទោស​លើ​បទចោទប្រកាន់ «​រួមគំនិត​ក្បត់​» និង «​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​

​ ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៉ី ឱ្យ​ជាប់ពន្ធនាគារ​២៥​ឆ្នាំ ព្រមទាំង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ផងដែរ​។ លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២២​ឆ្នាំ និង​កាត់ទោស​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា លោក ម៉ែន សុថា​វរិ​ន្ទ្រ លោក អ៊ូ ច័ន្ទ​ឫទ្ធិ លោក ហូរ វ៉ាន​, លោក ឡុង រី និង​លោក នុត រំដួល ឱ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ផងដែរ​។​
​ផែនការ នៃ​ការវិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់ ទណ្ឌិត សម រ​ង្ស៉ី មេ​ចលនា​ឧទ្ទាម ដែល​អំពាវ​ឱ្យ​កងទ័ព​បំបែក​ខ្លួន​កាលពី​ឆ្នាំ​២​មុន​នោះ គឺជា «​រដ្ឋប្រហារ​» ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​៕

Leave a Reply

Your email address will not be published. Required fields are marked *