រថយន្តមួយគ្រឿងបានបុក​ម៉ូតូ បណ្ដាលអោយបរុសម្នាក់ស្លាប់ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ

កំពង់ស្ពឺ​៖  កាលពី​យប់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១ រថយន្តមួយគ្រឿងបានបុក​ម៉ូតូ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៥-៦៦ ស្ថិត​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលអោយបរុសម្នាក់ស្លាប់ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។

 ​មន្ត្រីនគរបាល​​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ រថយន្ត​បង្កហេតុ ម៉ាក​ស៊ុយ​វី​ស៊ី Triton ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-8269 អ្នកបើកបរ​មិន​ស្គាល់​អត្ត​សញ្ញា​ណុ បើកបរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត មកដល់​ចំណុច​ខាងលើ បាន​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត បុក​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ ។

អ្នកបើកបរម៉ូតូដែលបានស្លាប់​ឈ្មោះ ហិន ហន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​កន្ទ្រុង ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។  ​មន្ត្រីនគរបាល​ជំនាញ​បានធ្វើការ​វាស់វែង និង​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​ចំណែក​វត្ថុតាង​ទាំង​ពីរ បាន​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *