បាត់ដំបង​: បុរស​ម្នាក់ ដែលបាន​បាញ់បោះ​សេរី ជាង ២០ គ្រាប់ បានចូលខ្លួន​សារភាព ទទួលកំហុសហើយ​

បាត់ដំបង​: នៅព្រឹក ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ​វេលា​ម៉ោង ១០:០០​នាទី នគរបាល​មូលដ្ឋាន​ស្រុក​សំឡូត បានប្រាប់អោយដឹងថា បុរសម្នាក់ដែលបាន​លាក់ទុក​អាវុធ ហើយ​បាន​យកមក​បាញ់បោះ​សេរី ឡើងលើ ចំនួន ២១ គ្រាប់ ក្នុង​គ្រា​មានទំនាស់ នៅមុខ​ផ្ទះ​កន្លែង​ផឹកស៊ី រួច​បាន​រត់គេចខ្លួន ចូលទៅក្នុង​ព្រៃ​បាត់នោះ បាន ចេញមក​សារភាព ទទួលទោស តាមផ្លូវ​ច្បាប់​។

​បុរសដែលបាញ់បោះសេរីនោះ​ មានឈ្មោះ សុខ គង់ អាយុ ៥៤ ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៦ ខែធ្នូ កន្លងទៅ ដោយសារ​ឋិត ក្នុង​សភាព​ស្រវឹង​ជោក​ជំ បាត់បង់​ការគ្រប់គ្រង ក៏បាន​ទាញ​កាំភ្លើង ប្រភេទ AK ៥៩ បាញ់ ជាង ២០ គ្រាប់ ឡើងលើ ហើយក៏​ភ័យ​ខ្លួន បានគេច​ទៅសម្ងំ នៅក្នុង​ព្រៃ​ក្បែរ​ភូមិ កន្លែងកើតហេតុ ខាងលើ​តែម្តង​។​

​សមត្ថកិច្ច​ដដែល បានបញ្ជាក់​បន្ថែមថាៈ សំណុំរឿង ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្នុង​មូលដ្ឋាន​នេះ កម្លាំង​ផ្នែក​ជំនាញ គ្រោង​នឹង​ប​ញ្ជួ​ន​ជនបង្ក រួមទាំង​វត្ថុតាង ទៅកាន់​សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​អនុវត្ត តាម​នីតិវិធី​៕​

 

 

Leave a Reply

Your email address will not be published. Required fields are marked *