ភ្នំពេញ:កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន ពីរគ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យកាលពី ថ្ងៃទី៩ខែធ្នស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
អំណោយដែលបានចែកជូនមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ តង់កន្ទេល មុង ភួយ សម្ភារផ្ទះបាយនិងថវិកាមួយចំនួនផងដែរ៕