ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ១៦ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR) , ជាសះស្បើយ ១៥ នាក់ និងស្លាប់ថ្មី ចំនួន ៤ នាក់ (៣ នាក់ អត់បានចាក់វ៉ាក់សាំង) ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ចំនួន ១៥ នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ១ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី ១១ ខែធ្នូ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១២០.៣៤៣ នាក់ , អ្នកជាសះស្បើយ ១១៦.៦៩៥ នាក់ និងអ្នកស្លាប់ ២.៩៨២ នាក់។ ករណីនាំចូល ពីក្រៅប្រទេស សរុប ១៩.៨៥១ នាក់៕