សៀមរាបៈ កាលពីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា ដែល សហការជាមួយវិស័យឯកជនបានរៀបចំពិធី បួងសួងសុំសេចក្តីសុខតាម ទំនៀមទំលាប់បុរាណបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនានៅលើប្រាសាទភ្នំ បាខែង។
ពិធីនេះមានការចូលរួមពីលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសហការី ព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋចូលរួមយ៉ាង កុះករ ។ ពិធីនេះរៀបចំឡើងក្នុងគោលបំណងរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និង បុព្វការីជន ដែលបានកសាង និងថែរក្សាប្រាសាទ បុរាណ ទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ៕