បុរសម្នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក រែង រ៉ូ​វើ​រ ចូលមក​ចាក់​សាំង រួចក៏ចុះមកដេករមៀលពេញផ្លូវ

ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោងជាង​៣ រសៀល ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ បុរសម្នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក រែង រ៉ូ​វើ​រ ចូលមក​ចាក់​សាំង រួចក៏ចុះមកដេករមៀលពេញផ្លូវ  និង​បាន​យក​ដប​ទឹក​គប់​ទៅលើ​អ្នកដំណើរ​តាម​ដងផ្លូវ ។

​ហេតុការណ៍​ខាងលើ​កើតឡើង​ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​ជា​ប្រាំ ត្រង់​កា​រ៉ា​ស់​សាំង តូ​តា​ល់ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​រថយន្ត​ម៉ាក់ រែង រ៉ូ​វើ​រ ដែល​បុរស​រូបនេះ ជិះ​មាន​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BQ-៣៩៦៩​។ បន្ទាប់ពី​អស់កម្លាំង​ទៅមុខ​លែងរួច ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​ទំពូង​២ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ទួល​ទំពូង​២ និង​កម្លាំង​អន្តរាគមន៍ ខណ្ឌចំការមន បាន​លួងលោម​បុរស​ខាងលើនេះ ដឹកយក​ទៅកាន់​សាលាសង្កាត់​ទួល​ទំពូង​២ ដើម្បី​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ​នៅពេល​ក្រោយ​៕

Leave a Reply

Your email address will not be published. Required fields are marked *