ពិធីរំលឹកគុណអង្គរបានចាប់ផ្ដើមហើយ

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅខាងមុខប្រាសាទអង្គរវត្ត ដោយមានពិធីបួងសួងសុំសេចក្ដីសុខ ពិធីរាប់បាតព្រះសង្ឃ ១០៨អង្គ សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្រោមវត្ដមានលោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអភិបាលខេត្ដសៀមរាប និងស្ថាប័នពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *