សម្តេចតេជោបញ្ជាក់ថា ម្សិលមិញនេះកម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង លើស្ត្រីខ្មែរម្នាក់ អាយុ២៣ឆ្នាំដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរមកពីប្រទេសហ្គាណា ប៉ុន្តែតាមការតាមដានស្ថានភាពសុខភាពធម្មតា គ្រាន់តែមានការព្រួយបារម្ភបន្តិចបន្តួចចំពោះសុខភាពកូនក្នុងផ្ទៃរបស់គាត់តែប៉ុណ្ណោះ។ សម្ដេចអំពាវនាវពលរដ្ឋកុំស្លន់ស្លោរ ឬភ័យខ្លាចជ្រុល។