ថៃ : បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៧០ករណីបន្ថែមទៀត នឹងបានស្លាប់ចំនួន ២៩នាក់

(បាងកក)៖ បើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៧០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រភពដ៏ដែលបានបន្តថា អ្នកជំងឺចំនួន ២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៤,៥៥៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៧៨,២៧៦ករណី ក្នុងនោះមានអ្នកស្លាប់ ២១,២៥៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១១០,៧០១នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៧.៧៨លានដូស ក្នុងនោះប្រជាជន ៤៣.៤៩លាននាក់ (៦២.១៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

Leave a Reply

Your email address will not be published. Required fields are marked *