សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធ រួមទាំងសម្ភារយោធាផ្សេងៗ របស់ អាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ  គ្រោងនឹងធ្វើការកម្ទេចចោល

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធ រួមទាំងសម្ភារយោធាផ្សេងៗ របស់ អាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ  គ្រោងនឹងធ្វើការកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង  ៕

 

Leave a Reply

Your email address will not be published. Required fields are marked *