មានករណី​ផ្ទុះអាវុធ បង្ក​ឲ្យ​មាន​មនុស្ស រងរបួសធ្ងន់ធ្ងរ​ កើតឡើង មកពី​បញ្ហា មិនចេះ​យោគយល់​គ្នា ដោយ​ជិះ​ម៉ូតូរកប៉ះគ្នា  បន្តិចបន្តួច​​

ភ្នំពេញៈ  កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ម្សិលមិញ នៅ​ចំណុច​ស្តុ​ប អតីត​ស្ពានដែក​ចំការ​ដូង តាម​បណ្ដោយ​ផ្លូវ ៣៧១ កែង​ផ្លូវ ២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ មានករណី​ផ្ទុះអាវុធ បង្ក​ឲ្យ​មាន​មនុស្ស រងរបួសធ្ងន់ធ្ងរ​នេះ ដើមហេតុ​ដំបូង កើតឡើង មកពី​បញ្ហា មិនចេះ​យោគយល់​គ្នា ដោយ​ជិះ​ម៉ូតូរកប៉ះគ្នា  បន្តិចបន្តួច​ប៉ុណ្ណោះ​។

លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានបញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែធ្នូ​នេះ​ថាៈ កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ កំណត់​មុខសញ្ញា ជនបង្ក​ដែល​បាន​បាញ់ ចំនួន​បី​គ្រាប់ បណ្ដាល​ឲ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់ កាលពី​យប់មិញ​។​ ករណី​ផ្ទុះអាវុធ បង្ក​ឲ្យ​មាន​មនុស្ស រងរបួស​នេះ ដើមហេតុ​ដំបូង កើតឡើង មកពី​បញ្ហា មិនចេះ​យោគយល់​គ្នា ដោយ​ជិះ​ម៉ូតូរកប៉ះគ្នា  បន្តិចបន្តួច​ប៉ុណ្ណោះ​ ពេលមានរឿងកើតឡើង ភាគី​ទាំងសងខាង ជជែក​គ្នា​មិនត្រូវ រហូត​ឈានដល់ ការ​វាយតប់​គ្នា ហើយ​ភាគី​ម្ខាង បាន​យក​កាំភ្លើង ពី​ក្នុង​កាបូបស្ពាយ​របស់ខ្លួន បាញ់​ទៅលើ ភាគី​ម្ខាង​ទៀត បណ្ដាល​ឲ្យ​រងរបួស និង​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ។​ បន្ទាប់ពី​បាញ់​ទៅលើ​ជនរងគ្រោះ គឺ​ជនបង្ក​បាន​ជិះ​ម៉ូតូ រត់គេចខ្លួន ហើយ​កម្លាំង នគរបាល​អន្តរាគមន៍ ខណ្ឌមានជ័យ បាន​ដេញតាម​ប្រមាណ ៥០០ ទៅ ៧០០ ម៉ែត្រ ក៏​ជនបង្ក​រូបនេះ បាន​ផ្ដួល​ម៉ូតូ រត់គេចខ្លួន​បាត់​។

បុរសរងគ្រោះ មានឈ្មោះ ឡាយ សៀកឡេង អាយុ ៣២ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​357 ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ រីឯ​ប្រពន្ធ និង​កូន ពីរ​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​៕​

​​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *