ឆ្នាំជូត: រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសផ្តល់ផលល្អក្នុងការជជែកចរចាឬតថ្លៃក្នុងរឿងអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងការគ្រប់គ្រងបញ្ហាប្រាក់កាសអ្វីមួយផងក៏អាចចាប់ផ្តើមពេលនេះពេញបានផង។ការប្រកបការងារអ្វីតែងផ្តល់ផលល្អ និង ហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។
អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេពីព្រោះផលល្អៗនឹងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាស្វាមីភរិយាមានការចេះអត់ឱននិងបើចង់ដោះស្រាយបញ្ហារកាំរកូសក្នុងរង្វង់គ្រួសារជាឱកាសប្រពៃណាស់៕
ឆ្នាំឆ្លូវ: រាសីខ្ពស់ត្រដែត។ក្នុងពេលនេះលោកអ្នកអាចលេចចេញនូវបញ្ហាសុខភាព ហេតុនេះគប្បីមានការប្រុងប្រយ័ត្នបន្តិចទើបគ្មានបញ្ហាចោទឡើង។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យរាល់ការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំខាល: រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនទៅមុខសន្សឹមៗតែយ៉ាងណាក្នុងរង្វង់គ្រួសារក៏កើតមានបញ្ហារកូសរកូសយាយី។ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់គ្រាន់កក់ក្តៅផ្លូវចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំថោះ: រាសីស្រុតចុះ។ទាំងស្ត្រីបុរសលោកអ្នកឱ្យប្រយ័ត្នការបាត់បង់អ្វីមួយពីព្រោះថាងាយកើតឡើងជាងសព្វមួយដង ។លោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំរោង: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺមានការលូតលាស់ទៅមុខសន្សឹមៗគ្រាន់គាប់ប្រសើរជានិច្ច។បើលោកអ្នកចង់ជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់ និង ទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលការជួយជ្រោមជ្រែងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំម្សាញ់: រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះលោកអ្នកកុំមើលងាយមនុស្ស ហើយត្រូវចេះសម្របខ្លួនឱ្យបានល្អទើបគ្មានបញ្ហាមិនល្អឈានចូលកើត។បញ្ហាការងារនិងប្រាក់កាសមិនចោទជាបញ្ហាទេ ហើយបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាគ្រាខាងមុខ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមី: រាសីស្រុតចុះ។ក្នុងថ្ងៃនេះយីអ៊ុនលោកអ្នកពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។លោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរហោង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំមមែ: រាសីស្រុតចុះ។ថ្ងៃនេះដំណើរជីវិតរបស់ លោក អ្នក បានបោះជំហានថយក្រោយបន្តិច ម្ល៉ោះហើយបើចង់ប្រាថ្នាកិច្ចការធំដុំគឺតែងមិនឆ្លើយតបដូចគាប់បំណងច្រើននោះឡើយ។បើទោះបីលោកអ្នកប្រកបការងារអ្វី ច្រើនតែមិនសម្រេចលទ្ធផលទេ និង បើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
បញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំវក: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំមានអ្វីចូលមកជាឧបសគ្គនាំពិបាដោះស្រាយទេ ហើយបើចង់ធ្វើអ្វមួយដែលថ្មី ឬចាស់ក៏តែងទទួលលទ្ធផលជាផ្លែផ្កាគ្រាន់ជាទីគាប់ចិត្តផង ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅផងដែរ។
គូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕
ឆ្នាំរកា: រាសីស្រុតចុះ។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវជួបជុំមិត្តភក្តិផឹកស៊ីសប្បាយក្អាកក្អាយ ចូរកុំសប្បាយជ្រុលភ្លេចខ្លួនប្រយ័ត្នសប្បាយក្លាយជាទុក្ខវិញ។ការប្រកបការងារលោកអ្នកគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចពីព្រោះថាផលអាក្រក់ងាយកើតឡើងត្រូវឆ្លងកាត់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួចតែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕
ឆ្នាំច: រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកត្រូវចេញទៅខាងក្រៅផ្ទះត្រូវចេះប្រយ័ត្នប្រយែងរោគចង្រៃយាយី ឬបើកបរយានយន្តត្រូវចេះគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួនទើបចៀសផុតគ្រោះចង្រៃមួយចំនួនយាយី។ចំពោះការប្រកបការងារវិញមានការលូតលាស់សន្សឹមៗទៅមុខឥតថយក្រោយឡើយ។
អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការ ប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការ បើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
បញ្ហាគូស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគ្រាន់ជាទីកក់ក្តៅ៕
ឆ្នាំកុរ: រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។ក្រៅពីនេះទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
ចំពោះគូស្វាមីភរិយាទោះមានភាពរកាំចិត្តខ្លះៗកើតឡើងក្តីប៉ុន្តែក៏មានភាពសុខដុមដូចសព្វមួយដងទេ៕