អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានការខ្វែងគំនិតគ្នា លើបញ្ហាសំខាន់ៗជាច្រើន។ លោក Peskov និយាយក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ក្នុងអំឡុង ពេលកិច្ចពិភាក្សាមុនៗ លោកពូទីន បានពន្យល់លម្អិតអំពីផលប្រយោជន៍ជាតិរបស់ប្រទេសរុស្ស៊ី និង បន្ទាត់ក្រហម ប៉ុន្តែលោកBiden បានបង្ហាញភាពមិនពេញចិត្ត ក្នុងការទទួលស្គាល់។