រថយន្ត THUNDRA បើកលឿនបានបុករះ ក្មេងស្ទាវមួយក្រុម ដែលកំពុងជិះម៉ូតូប្រដេញគ្នា បណ្ដាលអោយស្លាប់៥នាក់ និង របួសធ្ងន់៣នាក់

នៅវេលាម៉ោង០១:៣០នាទីយប់ រំលងអធ្រាត្រ  ឈានចូលថ្ងៃទី១៩ ខែធ្នូ  ឆ្នាំ២០២១នេះ ។

រថយន្ត THUNDRA បើកលឿនបានបុករះ ក្មេងស្ទាវមួយក្រុម ដែលកំពុងជិះម៉ូតូប្រដេញគ្នាចំនួន ៥គ្រឿង បោកផ្ទប់នឹងបង្គោលភ្លើង  ឆេះមួយកំណាត់មុខ បណ្ដាលឲ្យមានអ្នកស្លាប់ ៥នាក់  នៅកន្លែងកើតហេតុ និងរបួសធ្ងន់ ៣នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅតាមផ្លូវលេខ១១០  ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ  ខេត្តកណ្ដាល ៕

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសពីរនាក់ បើករថយន្តTUNDRAពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ2BM.4386 ធ្វើដំណើរតាមបណ្តោយផ្លូវ១១០ ក្នុងទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន ។មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ៥គ្រឿងជិះដោយយុវជន៨នាក់ ពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនិងកន្លែង៥នាក់ភ្លាមៗនិង៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តបានចុះរត់បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ស្នងការខេត្តកណ្ដាលចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករងចាំស្រាវជ្រាវ រកម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពយុវជនទាំង៥នាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *