ក្រុមចោរប្រដាប់អាវុធចំនួន៤នាក់ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញម្នាក់ សរុបជាទឹកប្រាក់ច្រើនលានដុល្លារ

(ភ្នំពេញ)៖ បើតាម លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់នៅមុននេះ។ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមចោរប្រដាប់អាវុធចំនួន៤នាក់ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ។ ករណីប្លន់ខាងលើនេះ បានកើតឡើងនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់អាវុធមានគ្នាចំនួន ៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។

លោកបានបន្តថា សមត្ថកិច្ចពាក់ព័ន្ធកំពុងបើកប្រតិបត្តិការស្រាវជ្រាវ ដើម្បីចាប់ក្រុមចោរ ទាំងអស់នោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *