ឆ្នាំជូត: រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនគប្បីជឿក្រុមមនុស្សខ្ចាត់ព្រាត់ឡើយប្រយ័ត្ននាំទុក្ខទោសដាក់ខ្លួនមកវិញដោយប្រការណាមួយ។ការប្រកបការងារបើទោះបីមានបញ្ហាខ្លះៗយាយី ឬអ្នកខ្លះមានរឿងរាវទំនាស់កើតឡើង ប៉ុន្តែលោកអ្នកក៏អាចដោះស្រាយបានជ្រះស្រឡះដែរ ។ក្នុងរយៈពេលនេះបើមានញាតិបងប្អូន ឬមិត្តភក្តិបបួលដាក់ទុនក្នុងរឿងអ្វីមួយត្រូវចេះត្រិះរិះឱ្យបានល្អិតល្អន់ទើបមិននាំអំពលទុក្ខដាក់ខ្លួន និងមិនចាញ់បោកគេ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំកើតរឿងរាវដំបៅទ្រូងនៅគ្រាខាងមុខ៕
ឆ្នាំឆ្លូវ: រាសីធ្លាក់ស្រុតចុះ។ក្នុងថ្ងៃនេះតែងមានក្រុមមនុស្សបង្កឱ្យល្អក់កករផ្លូវចិត្ត ហើយធ្វើអ្វីក៏តែងមានអ្នកបង្កបញ្ហានាំពិបាកឆ្លងកាត់ដែរ។ការប្រកបការងារថ្ងៃនេះលោកអ្នកមិនត្រូវស្រវ៉ាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានសោះឡើយ។ចំណែកការប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។
បញ្ហាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕
ឆ្នាំខាល: រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ និងមិនត្រូវក្អេងក្អាងឡើយពីព្រោះថាងាយនាំរឿងរាវដាក់ខ្លួនជាងសព្វមួយដង។ក្នុងពេលនេះការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅពេកឡើយត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះនាំគេបោកប្រាសដោយប្រការណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតតិចតួចស្តួចស្តើង។
រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំថោះ: រាសីខ្ពស់ត្រដែត។បើទោះធ្វើអ្វីឬពឹងពាក់នរណាម្នាក់តែងមានក្រុមមនុស្សជួយជ្រោមជ្រែង ឬជួយជ្រោមជ្រែងជានិច្ច។នៅថ្ងៃនេះមិនថាជាការងារឬបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំរោង: រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ហើយបើមានពឹងពាក់នរណាឬចង់ចរចារឿងអ្វីមួយតែងទទួលជាផ្លែផ្កាគ្រាន់គាប់ចិត្ត។ការបំពេញការងារមានលក្ខណះពេញដៃពេញជើង ហើយមានការចម្រើនលូតលាស់គួរសម។ចំពោះការប្រកបរបរ រកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផង។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រុះស្រួលគ្នាល្អប្រពៃណាស់៕
ឆ្នាំម្សាញ់: រាសីស្រុតចុះ។ការរស់នៅថ្ងៃនេះឃើញថាងាយមានបញ្ហាជាមួយអ្នកដទៃបន្តិច ហេតុនេះបើអាចសង្កត់ចិត្តទប់អារម្មណ៍ជាមួយបញ្ហាជុំវិញខ្លួនកាន់តែប្រសើរ។ការប្រកបការងារឃើញថាមិនងាយចប់ហើយធ្វើអ្វីក៏យឺតយូរនិងពិសេសមានបញ្ហាច្រើននាំពិបាកឆ្លងកាត់ថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលបន្តិច ប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំមមី: រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយត្រូវមានចិត្តត្រជាក់ មិនអាចយកកំហឹងទល់កំហល់បានឡើយបើពុំនោះរឿងតូចតាចនឹងរីកជាធំជាក់ជាពុំខាន។ចំពោះការប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕
ឆ្នាំមមែ: រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសទោះលោកអ្នកធ្វើដំណើរចាកចេញពីផ្ទះមិនត្រូវជួយយកអាសារគេពេកទេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។ក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។
សេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕
ឆ្នាំវក: រាសីខ្ពស់ត្រដែត។ក្នុងអំឡុងថ្ងៃនេះបើចង់ធ្វើការដោះស្រាយបញ្ហាជីវិតតែងជ្រះស្រឡះ និងបើចង់ចរចាបញ្ហាអ្វីមួយក៏អាចហុចជាលទ្ធផលគ្រាន់កក់ក្តៅដែរ ។ការប្រកបការងារវិញផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬចរចារឿងអ្វីមួយពីព្រោះថាតែងងាយសម្រេចជោគជ័យត្រឡប់មកវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញកម្រើកទៅមុខគួរសម ហើយបើចង់ផ្លាស់ទីកន្លែងលក់ដូរឬទិញកន្លែងលក់ដូរឃើញថាល្អប្រសើរផងដែរ។
សេចក្តីស្នេហាកំលោះក្រមុំមានការជឿជាក់ហើយផ្អែមល្ហែមចំពោះគ្នាគួរសម៕
ឆ្នាំរកា: រាសីស្រុតចុះ។ដោយសារថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរ ហេតុនេះលោកអ្នកគប្បីរក្សាភាពស្ងាត់ស្ងៀមនិងមិនត្រូវដឹងឮរឿងរាវអ្នកដទៃខ្លះទើបប្រសើរ។ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាស់ជាមួយអ្នកដទៃ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំច: រាសីល្អជាមធ្យម។ការរស់នៅកុំប្រកាន់ចិត្តឆេវឆាវយកល្អត្រូវចេះ រកហេតុផលជាបង្គោលទើបជោគជ័យនិងអាចរកសេចក្តីសុខស្រួលខ្លួនជាងនេះ។ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
ចំពោះសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕
ឆ្នាំកុរ: រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីមានរឿងអ្វីក៏ដោយមិនត្រូវយកអារម្មណ៍ម៉ួម៉ៅក្តៅក្រហាយបញ្ចេញមកច្រើនពេក ហើយពិសេសត្រូវចេះរំងាប់ចិត្តឱ្យត្រជាក់ទើបរឿងរាវអាចងាយដោះស្រាយចេញទៅវិញ។ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះទាល់តែឆាប់បញ្ចប់រឿងរាវរកាំរកូស និងការប្រចែប្រចណ្ឌខុសរឿងទើបនៅក្នុងគ្រួសារមានសុភមង្គល៕