កំពង់ចាមៈ រូបសំណាក សត្វដំរីថ្មី នៅសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ខាងមុខមន្ទីរពេទ្យ មេគង្គ កំពង់ចាម អាជ្ញាធរខេត្ត បានសម្រេចផ្លាស់ប្តូររូបរាង ដោយខាងមន្ត្រីជំនាញ ប្រើប្រាស់រចនាបថខ្មែរ ចំនួន បី បញ្ជូលគ្នាដាក់ ឈ្មោះថា «ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ»។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថាៈ អំពីប្រវត្តិនៃបដិមា ព្រះឥន្ទ្រ គង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សា ដោយផ្អែកលើមូលដ្ឋាន នៃរចនាបថ ចម្លាក់លោត របស់ខ្មែរបុរាណ និងការធ្វើសំយោគ រចនាបទចំនួនបីៈ បថបាពួន, បថអង្គរ និងបថបាយ័ន។
លោកអភិបាល ខេត្តកំពង់ចាម បានបន្តថាៈ ចំណែកបដិមាព្រះឥន្ទ្រ ត្រូវវបានសិក្សា កំណត់ទម្រង់ឥរិយាបថ «សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តី ដឹងគុណចំពោះ សន្តិភាព» គឺបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានសុខ សន្តិភាពបរិបូរណ៍៕