កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនចាងហ្វាងកាសែតពីរនាក់ ពាក់ព័ន្ធករណីគំ.រាមកំ.ហែងជំ.រិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក ជាថ្នូរទៅនឹងការព្យួរព័ត៌មាន

ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនចាងហ្វាងកាសែតពីរនាក់ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំ.រាមកំ.ហែងជំ.រិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក ជាថ្នូរទៅនឹងការព្យួរព័ត៌មាន។

ជនរងគ្រោះមានឈ្មោះ នាក់ គន្ធា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88 ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់រួមមាន ៖

១- ឈ្មោះ ឆុំ ដានី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឺងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២- ឈ្មោះ អ៊ុន ចាន់ថា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សូមជំរាបថា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនចាងហ្វាងកាសែតទាំងពីរនាក់នោះ មកកាន់តុលាការ ដើម្បីបន្តនីតិវិធីផងដែរ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *