អត្ថបទពេញ 👉
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកម្ពស់ ៣៥ជាន់ត្រូវសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកម្ពស់១២០ម៉ែត្រមានបណ្តោយប្រវែង ៥៤ម៉ែត្រនិង ទទឹងប្រវែងជាង២៦ម៉ែត្រ។ បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈឆ្នាំ២០១៧បញ្ចប់នៅខែកក្កដាឆ្នាំ២០២០។
អគារនេះត្រូវបានរៀបចំឡើងដោយបាន ចែកចេញជាផ្នែកជាច្រើនសម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រីនិងការផ្តល់សេវា។អគារនេះមានចំណត៨ជាន់(រួមទាំងជាន់ក្រោមដី២ ជាន់)អាចចតរថយន្តបាន១៤២គ្រឿងនិងទោចក្រយានយន្ត ១០២ គ្រឿងបញ្ជរព័ត៌មាន(ជាន់ទី១)ច្រក ចេញ- ចូលតែមួយ(ជាន់ទី៦)សាលប្រជុំនិងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួនការិយាល័យ ២៣ជាន់ការិយាល័យអគ្គនាយកបន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករងការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាននិងការិយាល័យមន្រ្តីអា ហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីមនិងសោណា (ជាន់ទី ៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។
សូមបញ្ជាក់ថាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងការរកប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ។
យោងតាមរបាយការណ៍របស់អគ្គនាយក គយនិងរដ្ឋាករកម្ពុជាបានបង្ហាញថាឆ្នាំ ២០១៩ ជាឆ្នាំនៃការប្រមូលចំ ណូលបានល្អបំផុតដោយសម្រេចបានក្នុងទំហំ ប្រ មាណ ៣,២១៤លានដុល្លារត្រូវជា១៤២ ភាគរយនៃផែនការចំណូ លកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុស ម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
ឆ្នាំ២០២០ចំណូលពន្ធនិងអាករប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបានជាង ៩,៧៩៨ ប៊ីលានរៀលគឺត្រូវជាប្រមាណ៨៣.៥ ភាគរយនៃផែន ការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ នៅឆ្នាំ២០២១ ចំណូលប្រមូលដោយអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានប្រមាណជា ៩,២៨៣ប៊ីលាន រៀល ឬត្រូវជា ៩៧ភាគរយនៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១៕