ឃាត់ខ្លួន ពលរដ្ឋ​ខ្មែរ​ចំនួន ២២ នាក់ បម្រុង​លួច​ឆ្លងដែន ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ ដោយ ខុសច្បាប់

បន្ទាយ​មាន​ជ័​យៈ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១ ម្សិលមិញ ត្រូវ​កង​វរ​សេនា តូច​នគរបាល ការពារ​ព្រំដែន​គោក លេខ​៨១៥ បានឃាត់ខ្លួន ពលរដ្ឋ​ខ្មែរ​ចំនួន ២២ នាក់ ក្នុងនោះ​មាន​ស្រី ១០ នាក់ និង​កុមារ បួន​នាក់ បម្រុង​លួច​ឆ្លងដែន ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ ដោយ ខុសច្បាប់ នៅ​ចំណុច​ស្តង់ ដំឡូង​មី ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍​សង្កែ ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​កងវរសេនាតូច បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការឃាត់​ពលករ​ខ្មែរ បានជា​បន្តបន្ទាប់​នេះ អនុវត្តន៍​តាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ លោក​បាន​សហការ ជាមួយ​កំលាំង​ប៉ុស្តិ៍​សង្កែ​ ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ឡុ​ក ធី នាយប៉ុស្តិ៍ សហការ​ជាមួយ កម្លាំងយោធា កងពលតូច ថ្មើរជើង​លេខ​៥១ បាន​ចុះ​ទប់ស្កាត់ ពលរដ្ឋ​ចំណាកស្រុក បាន​ចំនួន ២២ នាក់ ក្នុងនោះ ស្រី​១០​នាក់ និង​កុមារ បួន នាក់ បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ តាម​រថយន្ដ មួយ គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2S-2635 ។ រួម​នឹង​ម្ចាស់​រថយន្ដ ចំនួន​មួយនា​ក់ទៀត ឈ្មោះ ធាន រិ​ទ្ធិ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អន្លង់​វិល ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប សរុប ២៣ នាក់ ពួកគាត់​មាន​ទីលំនៅ ក្នុង​ខេត្តសៀមរាប ទាំងអស់ ។​

​ ​បន្ទាប់ពី​ធ្វើការ​ណែនាំ ដល់​ពលករ​ទាំងនេះ និង​ម្ចាស់​រថយន្ត​ផង ធ្វើ​កិច្ចសន្យា​រួច បានប្រគល់ ពួកគាត់ ជូន​ផ្នែក​ជំនាញ​របស់ អធិការដ្ឋាន​នគរបាល ស្រុក​ម៉ាឡៃ អនុវត្ត​បន្ត តាម​នីតិវិធី​៕

 

Leave a Reply

Your email address will not be published. Required fields are marked *