ការដោះស្រាយវិវាទការងារនៅ ក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីធីត នៅមិនទាន់ឈានដល់ការចុះសម្រុងគ្នានៅឡើយទេ

ភ្នំពេញ: លទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវះបានឪ្យដឹងពី ការដោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីធីតថានៅមិនទាន់ឈានដល់ការចុះសម្រុងគ្នានៅឡើយទេ។

ក្រសួងការងារបានអោយដឹងថាក្រសួងបានបន្តជួបសម្របសម្រួលដោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ដោយមានលោកស្រី ឈឹម ស៊ីថរ និង លោកមេធាវី ហម ស៊ុនរិទ្ធិ ជាតំណាងភាគីកម្មករនិយោជិត និង លោក Mike Ngai ជាតំណាងភាគីក្រុមហ៊ុន។

ក្រោយពីការប្រជុំពិភាក្សា ភាគីទាំងពីរនៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់ករណ៍វិវាទនៅឡើយ ដោយសារ៖
១-តំណាងក្រុមហ៊ុននឹងពិចារណាលើរូបមន្តក្នុងការគណនាប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនបងប្អូន កម្មករនិយោជិតចំនួន ៨៥នាក់ ដែលបានឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ ក្រោមការសម្របសម្រួលរបស់ក្រសួង ប៉ុន្តែ ក្រុមហ៊ុនមិនព្រមទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាផ្សេងទៀតឱ្យចូល ធ្វើការវិញទេ។

២-តំណាងកម្មករនិយោជិតទាមទារឱ្យដោះស្រាយជាកញ្ចប់ ដោយតម្រូវឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិត ដែលកំពុងតវ៉ាឱ្យចូលធ្វើការជាមុន ទើបកម្មករនិយោជិតចំនួន ៨៥នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់ បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់៕

 

Leave a Reply

Your email address will not be published. Required fields are marked *