កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ក្រុមហ៊ុនឱសថ AstraZenecaបានស្រង់ទិន្នន័យពីការសិក្សានៅមន្ទីរពិសោធន៍របស់សាកលវិទ្យាល័យអក់ស្វតថា វ៉ាក់សាំងកូវីដរបស់ AstraZeneca ចំនួនបីដូសគឺមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងខ្លួនអូមីក្រុង។
អ្នកស្រាវជ្រាវ បានបង្ហាញពីកម្រិតអង្គបដិបក្ខប្រាណប្រឆាំងនឹងមេរោគអូមីក្រុងបន្ទាប់ពីវ៉ាក់សាំងជំរុញមានកម្រិតអង្គបដិបក្ខប្រាណខ្ពស់ជាងអង្គបដិប្រាណរបស់អ្នកដែលបានឆ្លងមេរោគកូរ៉ូណានិងបានជាសះស្បើយតាមបែបធម្មជាតិពីកូវីដ១៩។
ក្រុមហ៊ុនផលិតឱសថអង់គ្លេស-ស៊ុយអែតនេះបាននិយាយថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអក់ស្វត ដែលធ្វើការស្រាវជ្រាវនេះ គឺឯករាជ្យពីអ្នកដែលធ្វើការលើវ៉ាក់សាំង Vaxzevria ជាមួយ AstraZeneca ៕