ឆ្នាំជូត: រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសលោកអ្នកអាចមានមធ្យោបាយដ៏ល្អ និង ពិសេសអាចមានក្រុមមនុស្សណែនាំ ចង្អុរបង្ហាញផ្លូវឱ្យរកច្រកចេញពីបញ្ហាពីអ្វីមួយផង។កិច្ចការងាររបស់លោកអ្នករលូនល្អ កិច្ចការងារអាចសម្រេចដល់គោលដៅ និងចៅហ្វាយអាណិតស្រឡាញ់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំឆ្លូវ: រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬអាចទទួលបានផលប្រយោជន៍អ្វីមួយផង។ដំណើរជីវិតរបស់លោកអ្នកប្រសើរ ដូចនេះមិនថាជាបញ្ហាការងារឬប្រាក់កាសតែងមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមគួសម៕
ឆ្នាំខាល: រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទខ្លះយាយី ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយការពារអាត្មាខ្លួនទើបអាចចៀសផុតរាល់ជម្លោះវិវាទឬរឿងរាវអាក្រក់ណាមួយឡើង។ការប្រកបការងារពុំមានអ្វីដំណើរជីវិតជួបការលំបាកទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំថោះ: រាសីស្រុតចុះ។ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។នៅថ្ងៃនេះបើធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាមិនល្អណាមួយចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេ ហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំរោង: រាសីខ្ពស់ត្រដែត។នាពេលនេះដំណើរជីវិតរបស់លោកអ្នកបានប្រែមកធូរកាយសប្បាយចិត្តបន្តិចវិញក្រោយពីជួបនូវបញ្ហាទុក្ខលំបាកនា កន្លងមក។សម្រាប់នៅថ្ងៃនេះដែរទោះប្រកបការងារតូចធំកិច្ចការចូលមកមានភាពប្រសើរគួរសមហើយបើលោកអ្នកស្រវាស្រទេញតែងហុចផ្លែផ្កាគួរជាទីពេញចិត្តជានិច្ច។ចំពោះអ្នកធ្វើជំនួញតែងហុចផលនិងទទួលប្រាក់ចំណេញគ្រាន់ពេញចិត្តផង ។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមគួរសម៕
ឆ្នាំម្សាញ់: រាសីល្អជាមធ្យម។នៅថ្ងៃនេះ ឃើញថាដំណើរជីវិតរបស់លោកអ្នកមានការល្អប្រសើរជាងមុន ហើយធ្វើអ្វីក៏ភ្លឺថ្លាផងដែរ។ចំពោះអ្នកប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំមមី: រាសីស្រុតចុះ។ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានផលប៉ះពាល់ណាមួយកើតឡើង។សម្រាប់ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារចាស់ឬកិច្ចការងារដែលសេសសល់ពីមុនមក។ការប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការរកាំចិត្តនិងប្រឆាំងគ្នាមិនតិចដែរនោះទេ៕
ឆ្នាំមមែ: រាសីស្រុតចុះ។ការប្រកបការងារបើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះហេតុនេះត្រូវអត់ធ្មត់ទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំវក: រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយដ៏ល្អ និង ពិសេសអាចមានក្រុមមនុស្សណែនាំ ចង្អុរបង្ហាញផ្លូវឱ្យរកច្រកចេញពីបញ្ហាពីអ្វីមួយផង។កិច្ចការងាររបស់លោកអ្នករលូនល្អ កិច្ចការងារអាចសម្រេចដល់គោលដៅ និងចៅហ្វាយអាណិតស្រឡាញ់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរកា: រាសីស្រុតចុះ។ក្នុងរយៈពេលនេះដោយសារចំណូលជីវភាពរបស់លោកអ្នកខ្សត់ខ្សោយ ម្ល៉ោះហើយត្រូវចេះចាយវាយក្បិតក្បៀតបន្តិចទើបពុំមានបញ្ហាចោទឡើងនាគ្រាខាងមុខ។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕
ឆ្នាំច: រាសីល្អជាមធ្យម។ក្នុងពេលនេះរង្វង់គ្រួសាររបស់លោកអ្នកលេចនូវបាតុភាពរឿងរកាំរកូសខ្លះៗកើតឡើង ម្ល៉ោះហើយត្រូវចេះប្រើបញ្ញាដោះស្រាយ និងចេះអត់ធ្មត់ទើបប្រសើរ។លោកអ្នកពុំត្រូវធ្វើអ្វីដោយមិនមើលគេឯងឡើយ ហើយឱ្យប្រយ័ត្នសត្រូវលាក់មុខលបវាយប្រហារដោយប្រការណាមួយ។ក្នុងរយៈពេលនេះការរកស៊ីជួញដូររបស់លោកអ្នកភាគច្រើនបានធ្លាក់ចុះដុនដាបនាំឱ្យជួបបញ្ហាលំបាក ម្ល៉ោះហើយត្រូវអត់ធ្មត់និងចេះសម្លឹងរកមុខរបរបន្ថែមទើបប្រសើរ។
សម្ព័ន្ធស្នេហាប្រុសស្រីចូរកុំឈ្លក់វង្វេងនឹងស្នេហាភ្លើតភ្លើន ឬស្នេហាដូចភ្លើងចំបើងប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់នាំទុក្ខដាក់ខ្លួន៕
ឆ្នាំកុរ: រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងអ្នកដទៃឡើយគឺត្រូវចេះត្រិះរិះឱ្យបានល្អិតល្អន់ទើបមិននាំអំពលទុកដាក់ខ្លួននិងមិនចាញ់បោកគេ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។
ចំពោះគូស្នេហាប្រយ័ត្នអាចមានអ្នកក្រៅនាំរឿងមកអុជអាល៕