រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលរំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ទៀតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកតទៅ។