បាងកកប៉ុស្តិ៍)៖នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលថៃបានប្រកាសអ្នកឆ្លងកូវីដថ្មីចំនួន៣.១១១នាក់និងអ្នកស្លាប់ដោយកូវីដចំនួន២៦នាក់នៅ២៤ម៉ោងកន្លងទៅបន្ទាប់ពីឆ្លង៣.០៣៧នាក់និងស្លាប់២៥នាក់កាលពីមួយថ្ងៃមុន។
វេជ្ជបណ្ឌិត ស៊ីផាគីត ស៊ីរីឡាក់ អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា រវាងថ្ងៃ១វិច្ឆិកាពេលប្រទេសបើកព្រំដែនទទួលទេសចរបរទេសឡើងវិញនិងថ្ងៃពុធទី២៩ធ្នូ ថៃបានរកឃើញអ្នកផ្ទុកអូមីក្រុង៩៣៤នាក់ ក្នុងចំនួននេះ ៥៧៧នាក់(៦២ភាគរយ)ជាអ្នកចូលមកពីក្រៅប្រទេស និង៣៥៧នាក់ ឆ្លងនៅក្នុងស្រុក។
វេជ្ជបណ្ឌិត ស៊ីផាគីត ស៊ីរីឡាក់ បាននិយាយថា ចំនួនឆ្លងក្នុងស្រុកឥឡូវកំពុងស្ថិតលើផ្លូវកើនឡើងច្រើនជាងអ្នកនាំចូលមកពីក្រៅប្រទេស នៅពេលការធ្វើដំណើរអន្តរជាតិចាប់ផ្តើមរឹតបន្តឹងនិងថយចុះ៕